សត្វ​កន្ទុំរុយ (​បទ​ពាក្យ​៩)

កន្ទុំរុយ                      ហោះទ្រុយៗ               ស្ទុយសប្បាយ
មិនខ្វល់ខ្វាយ              កាយនិងចិត្ដ                ពិតសុខណាស់


ក្រោមមេឃខៀវ          ជៀវជួបជុំ                   ដុំដេរដាស
ពាសអាកាស              ស្វះឆ្វាត់ឆ្វែង               ស្វែងរកលាភ ។
កន្ទុំរុយ                      ស្ទុយស្ទែតស្ទុះ             ជុះហើយស៊ី
ហើរមូលមីរ                វីវឹកវរ                         រ៉ែរ៉ទាប
ត្រដាងស្លាប               ឆាបឆក់ឆី                    គៃកេងគាប
ល្មោភលោភលាភ        ស្ទាបស្ទង់ស្ទាញ            ជាញជោគជ័យ ។
កន្ទុំរុយ                       ស្ទុយស្ទាក់ស្ទង់             រង់ប្រមាញ់
ឃើញសាច់ឆ្ងាញ់          ខ្មាញ់គ្មានខ្មាស            ឡះឃ្មាតខ្មី
ឆ្ងាញ់ភ្លេចជាតិ             ឃ្លាតកំណើត                កើតពីអ្វី?
បានរូបថ្មី                    លៃក្រឡាស់                ផ្លាស់ឈាមសាច់ ។
កន្ទុំរុយ                      ស្ទុយអស់លក្ខណ៍          ធ្លាក់ជ្រោះកម្ម
ត្រចៀកកាំ                 ខាំក្រញី                       ឆីទាំងអាចម៍
ទោះលាក់ខ្លួន              ពួនភ្នែកស                   ក៏កម្មកាច់
ភ័យញ័រសាច់               អាចម៍លាយនោម        ញ៉មអន់ចង់ ។
                          ដោយ ៖ សេក សែនកុសល

Additional information