ហេតុអ្វី​ភ្នែក​ជាំ​ខៀវ

    ស្ត្រី  : ម្នាក់បានទៅរកគ្រូពេទ្យ ប្រចាំនៅក្នុងគ្លីនិកមួយកន្លែង ។
    -ស្ត្រី  :  លោកគ្រូពេទ្យ ខ្ញុំអាយុ ២០ឆ្នាំ ទើបតែរៀបការជាមួយស្វាមី ដែលវ័យចាស់ជាង១០ឆ្នាំ បានចំនួន ៣ថ្ងៃ ។ ស្វាមីខ្ញុំជាមនុស្សពូកែដេក ណាស់ គ្រាន់តែក្បាលដល់ខ្នើយលក់- តែម្តង ។

    -គ្រូពេទ្យ  :  អឺនែ៎! បើអ៊ីចឹងមាន បញ្ហាអ្វីឱ្យគ្រូពេទ្យជួយទៅ?
    -ស្ត្រី :  ស្វាមីខ្ញុំមិនព្រមក្រេបទឹក ឃ្មុំម្តងណាសោះ ចាប់តាំងតែថ្ងៃរៀប ការមក ។ ដូច្នេះលោកគ្រូពេទ្យត្រូវរក វិធីជួយនាងខ្ញុំផង ។
    -គ្រូពេទ្យ :  (ក្រោយពេលសរ-សេរវេជ្ជបញ្ជារួចហើយ) ទៅទិញថ្នាំ នេះញ៉ាំមុនចូលដំណេក ។
    -ស្ត្រី : វាជាថ្នាំប្រភេទអ្វីទៅ លោកគ្រូពេទ្យ?
    -គ្រូពេទ្យ  :  ថ្នាំងងុយដេក ។
    -ស្ត្រី :  ពុទ្ធោ!លោកគ្រូពេទ្យឱ្យ ស្វាមីខ្ញុំញ៉ាំធ្វើអ្វីទៀត បើគាត់ឆាប់ងាយ ដេកលក់ម្លឹងៗទៅហើយនុះ?
    -គ្រូពេទ្យ :  អត់ទេ!ខ្ញុំឱ្យអ្នកស្រី ញ៉ាំទេតើ ព្រោះអាចជួយឱ្យអ្នកស្រីបាន ដេកលង់លក់ស្រួលពេញៗមួយយប់ មិនបាច់ខ្វាយខ្វល់គិតសព្វបើអារឿង- អ៊ីចឹងៗបន្តទៅទៀត ៕
   

Additional information