ត្រូវ​ឆ្នោត​រង្វាន់​ធំ​

នាយត្រេន និងភរិយា មានចរិត ដូចគ្នា គឺចង់បានតែរបស់គេ បើរបស់ ខ្លួនឯងបេះមិនចេញទេ ។ ថ្ងៃមួយ ក្រោយពីទទួលដំណឹងថា បងប្អូនត្រូវ ឆ្នោតរង្វាន់ធំ ក៏បាននិយាយទៅកាន់ ភរិយាថាៈ


    -នាយត្រេន ៖ អូនសម្លាញ់! រៀបចំខោអាវឱ្យលឿន ប្រញាប់ទៅសុំ ចំណែកដែលបងប្អូនត្រូវឆ្នោតរង្វាន់ធំ ។
    រំលងបានមួយសប្ដាហ៍ នាយ ត្រេនបានត្រូវឆ្នោតរង្វាន់ធំខ្លួនឯង ក៏រត់ ត្រហេបត្រហបហៅប្រពន្ធថាៈ
    -នាយត្រេន ៖ អូនសម្លាញ់! រៀបចំខោអាវឱ្យលឿន!
    -ភរិយានាយត្រេន ៖ បងប្អូន ខាងណាត្រូវឆ្នោតរង្វាន់ធំទៀតហើយ បង!
    -នាយត្រេន ៖ បងត្រូវខ្លួនឯង ហ្នឹងណា! ប្រញាប់គេចខ្លួន កុំឱ្យបង ប្អូនមកសុំចំណែកទាន់ ។
    -ភរិយានាយត្រេនៈ អុញ!

Additional information