ពិតជា​ល្ងង់​ដូច​ជ្រូក​

បុរសប្រមឹកម្នាក់ ពេលធ្លាក់ខ្លួន ឈឺ ត្រូវបានប្រពន្ធកូននាំទៅព្យាបាល នៅគ្លីនិកឯកជនមួយ ។ លោកវេជ្ជ បណ្ឌិតបានធ្វើការពិនិត្យរួចហើយក៏ បានអប់រំអ្នកជំងឺឱ្យព្យាយាមបន្ថយ ឬ បញ្ឈប់ការផឹកស្រាតទៅទៀត ដើម្បីឱ្យ សុខភាពបានប្រសើរឡើងវិញ ។ លោក

វេជ្ជបណ្ឌិតបានយកចានដែកតូចល្មម ចំនួន២ គឺមួយដាក់ទឹក និងមួយទៀត ដាក់ស្រាស រួចលែងកូនជ្រូកចង់ដឹងថា វាផឹកទឹកអ្វី?
    -លោកវេជ្ជបណ្ឌិត ៖ លោក ឃើញទេ! សូម្បីតែជ្រូកក៏វាដឹងពីឥទ្ធិពលអាក្រក់របស់ស្រាដែរ ។ ឃើញទេ ជ្រូកវាផឹកទឹក!
    -បុរសប្រមឹក ៖ ចុះចំណែក លោកគ្រូវិញ បើគេឱ្យជ្រើសរើស តើ លោកយកមួយណា?
    -លោកវេជ្ជបណ្ឌិត ៖ ប្រាកដជា ទឹកហើយ!
    -បុរសប្រមឹកៈ បើពិតអ៊‌ីចឹង លោកពិតជាល្ងង់ដូចជ្រូកហើយ!
    -លោកវេជ្ជបណ្ឌិតៈ អុញ!

Additional information