ពេលដែល​ត​ទឹក​ស្រក​(​កាកគតិ​)

    -ពេលដែលទឹកស្រក        ហ្វូងត្រីដែលខក        ស្កកខ្លួនក្នុងថ្លុក
    ក្លាយជាចំណី         ពួកបក្សីកុក             ក្អាកក្អាយសម្រុក
                ដណ្តើមហែកស៊ី ។
    -ពេលដែលទឹកស្រក        ត្រីដែលជ្រុលខក         ខះក្រៀមជីវី
    លង់ផុងក្នុងភក់         ឈ្លក់កប់ខ្វះទី        គរកកស្លាប់មីរ
                ខើចជីវិតខ្លី ។

    -ពេលដែលទឹកស្រក        ត្រីប្រឹងរកច្រក         ទៅលំនៅថ្មី
    ខ្លះលោតខ្លះហែល         ខ្លះក្បាលត្បុលដី         ចង់ឆ្លងអវចី
                ផុតពីក្តីស្លាប់ ។
    -ពេលដែលទឹកស្រក         ហ្វូងកុកចចក         ចំអកសារស័ព្ទ
    សប្បាយឃើញត្រី         ដែលភ័យហួសស្លាប់        ទ្រាំភ្លេចឈឺចាប់
                ក្នុងក្រញាំជើង ៕
                            ពៅ សុខ    (មិត្តអ្នកអាន)

Additional information