ផ្តើម​ស្នេហ៍​លើ​រថយន្តក្រុង​(​បទ​ពាក្យ​ប្រាំពីរ​)

-ជំនោរត្រជាក់ខ្យល់ធ្លាក់ជើងភ្នំ                   សូរសៀងសត្វយំរងំពន់ពេក
ចង្រិតក្នុងស្មៅទឹកខ្មៅទឹកភ្នែក                     អង្គុយមាត់ព្រែករំលែកបណ្តាំ ។
-យប់យន់ងងឹតប្រិយមិត្តកវី                        ផ្ញើរឿងឥតន័យស្រីម្នាក់រង់ចាំ
ឱ្យខ្ញុំតែងកាព្យសាបព្រោះគ្រោះកម្ម              ស្នាមស្នេហ៍បីឆ្នាំត្រាំត្រែងដួងចិត្ត ។


-ឱ! កំពង់ស្ពឺដឹងឮរឿងច្បាស់                       សែនរន្ធត់ណាស់ម្ចាស់ព្រហ្មលិខិត
សើចយំចង់ឆ្កួតម្លិះរួតក្រៀមស្វិត                  នឹកឡើងអាណិតជីវិតស្រីម្នាក់ ។
-វល្លិ-ស ភូមិស្លា ចម្ការបុស្សថ្មី                     ភូមិឋានស្រស់ស្រីភក្តីរាក់ទាក់
កំព្រាឪពុកទុកម្តាយប្អូនម្នាក់                       រស់នៅពឹងពាក់ជាអ្នកស្រុកស្រែ ។
-ម្លិះរួតស្រស់ស្អាតត្រូវខ្នាតជាស្រី                 ញ្ញញ្ញឹមប្រិមប្រិយសម្តីមានស្នេហ៍
វង់ភក្ត្រស្រទន់ល្អគយគន់ក្បែរ                    កតញ្ញូនិងម៉ែស្មោះថែប្អូនប្រុស ។
-ដៃជើងសមសួនខ្លួនខ្ពស់ស្រឡះ                 ចិញ្ចើមខ្មៅក្រាស់សមក្តោងច្រមុះ
ធ្មេញ្ញសសើចសមញ្ញញ្ញឹមរឹតស្រស់               ផ្កាលាក់សម្រស់ដុះក្នុងរបង ។
-ស្រអែមខ្មៅស្ទើរគន់លើក្រោមភ្លឹក              ស្រមៃគេងនឹកសក់វែងគ្របខ្នង
ចង្កេះរាវស្តួចថ្ពាល់ខួចឆ្លើយឆ្លង                  ទ្រូងពើងទាំងសងសមបំណងព្រាន ។
-នួននាងម្លិះផ្កាមានសង្សារម្នាក់                   រួសរាយរាក់ទាក់លួចលាក់ខ្មាសអៀន
បីឆ្នាំដាំស្នេហ៍ត្រូវម៉ែព្រមាន                       កាលនាងនៅរៀនមហាវិទ្យាល័យ ។
-...សារភាពដួងចិត្តស្នេហ៍ស្និទ្ធជាប់ផុង         លើរថយន្តក្រុងផ្ចុងផ្តើមនិស្ស័យ
កំពង់ស្ពឺភ្នំពេញ្ញោវញ្ញោស្នហ៍ថ្លាថ្លៃ               ដើរលេងកាន់ដៃថ្ងៃលិចគងភ្នំ ។
-ផ្ទៃមេឃប្រែពណ៌ញ្ញាប់ញ្ញ័រចិត្តស្នេហ៍           បងធ្លាប់ស្បថស្បែនៅក្បែរវត្តម្រុំ
ធូបបីសរសៃស្រមៃជួបជុំ                           ថ្វាយផ្កាចេកទុំម៉ុមជឿលើបង ។
-ព្រៃស្រល់ជិតជុំគិរីរម្យអ្ហើយ!                     គឺទីនេះហើយកោះត្រើយអូនបង
ងូតទឹកពីរប្រាណកម្សាន្តសាសង                 បង្កើតចំណងចងស្នេហ៍ភក្តី
-ទឹកជ្រោះត្រជាក់ហូរធ្លាក់ផែនថ្ម                 ម្លិះរួតស្មោះសប្រុសល្អប្រណី
ថ្នមផ្កាកម្សត់មិនក្បត់ចិត្តស្រី                       សម្បថថ្មីៗសាក្សីស្នេហ៍ស្នង ។
-ខ្ទមស្រែផ្លូវកែងចាំងចែងពន្លឺ                     ស្ទឹងកំពង់ស្ពឺជួយដឹងឮផង
ភូមិរកាធំទ្រនំអូនបង                               ស្ពានយោលដើរឆ្លងនួនល្អងស្ម័គ្រស្មោះ។
-គេងកើយទ្រូងបងចងនិស្ស័យស្នេហ៍          ក្រោមភ្លៀងចុងខែស្រែស្រូវស្រណោះ
លះបង់ចិត្តកាយគ្មានសោកស្តាយសោះ        ជួបប្រុសរូបស្រស់ភ្លេចអស់ខ្លួនស្រី ។
ទឹកត្នោតផ្អែមឆ្ងាញ្ញ់ចាញ្ញ់ទឹកដមស្នេហ៍        ខ្ទមស្បូវវាលស្រែចុងខែប្រាំបី
បងស្គាល់ក្លិនខ្លួននឹមនួនស្រស់ស្រី             ចិត្តអូនភក្តីគ្មានអ្វីប្រៀបផ្ទឹម ។
-ស្រឡាញ្ញ់ដំបូងបេះដូងត្រេកអរ               ផ្អែមល្ហែមដូចស្ករបន្តញ្ញញ្ញឹម
អូនបងស្រែកច្រៀងក្រោមភ្លៀងរលឹម        គេងនឹកសង្ឃឹមទន្ទឹមរៀមរ៉ា ។
-គគីរមាត់ស្ទឹងអ្នកដឹងរឿងខ្ញុំ                    រលកទឹកធំរលំកាយា
ជួបគ្នារាល់ថ្ងៃថ្លើមថ្លៃស្នេហា                   បងលួងអូនថា ô...ជីវ៉ាកុំភ័យ
-បងស្រឡាញ្ញ់អូនដូចក្បូននិងទឹក             យប់ថ្ងៃល្ងាចព្រឹកនឹកអូនរីងរៃ
កុំភ្លេចបងណា!ម្លិះផ្កាជើងព្រៃ                  មានអូនមានន័យជោគជ័យមួយជាតិ...õ។
-ឮសម្តីបងនួនល្អងញ្ញញ្ញឹម                      ចិត្តមានសង្ឃឹមផុតនឹមចង្អៀត
បងអើយ!កុំស្រឡាញ្ញ់អ្នកណាទៀត           រស់នៅមួយជាតិមិនឃ្លាតស្នេហ៍យើង៕
                                ដោយធន សម្បូរ

Additional information