ផ្ទី​ដុះ​លើ​ភ្នំ​ខ្ពស់ជាង​ត្នោត​ស្រែ​

សូម្បីតែកូនផ្ទីអាចម៍មាន់                    ទើបដុះមិនទាន់ ពេញវ័យធំ
តែបានដុះនៅ នាលើភ្នំ                     ទីខ្ពស់រឿងរម្យ គួរស្ងើចស្នេហ៍ ។
ផ្ទីនោះសឹងខ្ពស់ ជាងដើមត្នោត           ដែលដុះដើមដោត នាដីស្រែ
ទោះត្នោតខំលូត រយឆ្នាំខែ                នៅតែ ទាបជាងផ្ទីភ្នំស្ដែង ។

ត្រកូលថ្កុំថ្កើង រុងរឿងខ្ពស់                កូនចៅថ្កើងយស ឈ្មោះចិញ្ចែង
ត្រូវគេគោរព សរសើរក្រែង               អ្នកក្រប្រឹងថ្លែង ផ្ទឹមពុំបាន ។
ជាតិថ្កើងរុងរឿង ខ្លាំងពូកែ                រាស្ដ្រក្រុងរាស្ដ្រស្រែ គ្រប់ទីឋាន
ទោះមុខជួរជង ពុំកល្យាណ               ជាតិផ្សេងរាប់អាន គោរពហោង ៕
                និពន្ធដោយ ៖ ខឿន សាឃាង

Additional information