វិធី​ពីរ​យ៉ាង​សម្រាប់​វាយ​ក្បាល​ឆ្កែ​

បើចង់វាយ ក្បាលឆ្កែ        ឱ្យឡប់ឡែ ស្រែកអឺងកង
ត្រូវវាយនឹង ដំបង            នោះបំណងនឹងសម្រេច ។


ឆ្កែនឹងស្រែក ឆោឡោ       ស្ទុះស្លន់ស្លោ សឹងប្រកាច់
ជួនកាល វាចិត្ដដាច់          បកក្បាលខ្វាច់ ខាំចេញភ្លើង ។
អ្នកសាប ពូជបន្លា             តោងដឹងថា ទាំងគេយើង
ត្រូវតែ ពាក់ស្បែកជើង      កុំទំនើង ជើងទទេ ។
វាយឆ្កែ បែបទី២               ជាវិធី គួររិះរេ
វិញ្ញូតែង គ្នាន់គ្នេរ              បែបវាយជេរ សុនខា ។
លោកវាយ ឆ្កែនឹងឆ្អឹង        ឆ្កែមិនខឹង មិនតវ៉ា
សឹងឱន សិរសា               លិទ្ធហត្ថា អ្នកវាយផង ៕
            និពន្ធដោយ ៖ ខឿន សាឃាង

Additional information