កូន​ក្អែប​និង​មេ​ក្អែប (​បទ​អើយ​រ៉ា​)

អាណោច        អើយរ៉ា        ខ្លោចដួងចិត្ដ           អាណិត        អើយរ៉ា        ដល់កូនអុក
អ្នកលេង        អើយរ៉ា        ប្រើសម្រុក            តត្រុក          អើយរ៉ា        ឥតប្រឆាំង ។


តទល់            អើយរ៉ា        នឹងបច្ចា                 កាងការ        អើយរ៉ា        ច្បាប់ច្បាមច្បាំង
តតួ                អើយរ៉ា        ស៊ូតតាំង               សម្រាំង        អើយរ៉ា        តាមមុខងារ ។
ត្រីឈ្នាង        អើយរ៉ា        គោល ទូក សេះ      ចាក់ស្រែះ    អើយរ៉ា        ក្រឡាគ្នា
គេស៊ី             អើយរ៉ា        កាត់កងវា              ការពារ        អើយរ៉ា        តែខុនមួយ ។
គិតទៅ           អើយរ៉ា        ខុនអស្ចារ្យ             ក្សត្រា           អើយរ៉ា        គេលើកស្ទួយ
ក្រឡា            អើយរ៉ា        ដើរឥតព្រួយ           បោះពួយ       អើយរ៉ា        ទិសប្រាំបី ។
តាមពិត          អើយរ៉ា        ពុំច្នោះទេ               រិះគ្នេរ            អើយរ៉ា        គិតជាថ្មី
ខុនគ្មាន          អើយរ៉ា        អស្ចារ្យអ្វី               ត្បិតថ្វី            អើយរ៉ា        កូនអុកដែរ ។
ទូកសេះ        អើយរ៉ា        គោលឈ្នាងត្រី       សូម្បី             អើយរ៉ា        ខុនពូកែ
ក៏សុទ្ធ            អើយរ៉ា        សឹងតោងតែ          ត្រូវប្រែ           អើយរ៉ា        ជាក្សិណក្ស័យ ។
កូនអុក           អើយរ៉ា        គ្រប់មុខងារ           ត្រឹមជា           អើយរ៉ា        ត្រូវគេច្នៃ
អ្នកលេង        អើយរ៉ា        កំដរដៃ                  កែខៃ             អើយរ៉ា        ក្ដីអផ្សុក ៕
                                                                    និពន្ធដោយ ៖ ខឿន សាឃាង

Additional information