ខ្មែរ​អើយ​រ៉ាៗ (​បទ​អើយ​រ៉ា​)

-ខ្មែរអើយៗរ៉ា                    អ្នកចូរចាំ
បណ្ដាំអើយរ៉ា                    រាស្ដ្រគ្រប់ប្រាណ
ប្រវត្ដិអើយរ៉ា                     ធ្លាប់ថ្កើនថ្កាន
សុខសាន្ដអើយរ៉ា                អ្នកចងចាំ ។


-ដើមឡើយអើយរ៉ា            ខ្មែរល្បាញល្បី
ប្រុសស្រីអើយរ៉ា                កេររយឆ្នាំ
ប្រទេសអើយរ៉ា                គ្មានប្រេះស្រាំ
ចូរអើយចាំរ៉ា                     គប្បីភ្ញាក់ ។
-ខ្មែរល្បីអើយរ៉ា                ក្នុងសកល
គេយល់អើយរ៉ា                យើងមិនមែនលាក់
សាមគ្គីអើយរ៉ា                   រួមស្មោះស្ម័គ្រ
ប្រញាប់អើយរ៉ា                កសាងជាតិ ។
-កុំត្រាប់អើយរ៉ា                និងសត្វរុយ
ស៊ីស្អុយអើយរ៉ា                នាំពិឃាត
រោគាអើយរ៉ា                     យល់រវាត
កុំបៀតអើយរ៉ា                   បង់ជីពជន្ម ។
-ចូរត្រាប់អើយរ៉ា                និងសត្វឃ្មុំ
ខិតខំអើយរ៉ា                    ស៊ូរែកពន់
សន្សំអើយរ៉ា                    ទោះស្រាលធ្ងន់
ស្រទន់អើយរ៉ា                  ទឹកដមឆ្ងាញ់ ។
-ខ្មែរចាញ់អើយរ៉ា               ព្រោះយោគយល់
មិនខ្វល់អើយរ៉ា                  ខំលៃកាញ់
ខំលួចអើយរ៉ា                    យកចំណេញ
ទោម្នេញអើយរ៉ា                មរតកខ្លួន ។
-សម្បត្ដិអើយរ៉ា                  ពាសពេញដី
សត្វព្រៃអើយរ៉ា                  ខ្លះគេចពួន
ភិតភ័យអើយរ៉ា                  ក្រែងសាបសូន្យ
បង់កូនអើយរ៉ា                   រត់ខ្ចាយខ្ចាត់ ។
-វប្បធម៌អើយរ៉ា                ដូចកញ្ចក់
គេលក់អើយរ៉ា                  ខំបំបាត់
អង្គរអើយរ៉ា                    ឆ្ងាយរសាត់
ពិតបាត់អើយរ៉ា                ពីទឹកដី!...៕
        (និពន្ធដោយៈ សេង សុអៀង)

Additional information