ច្បាប់​បណ្ដាំ​ឪពុក (​បទ​កាកគតិ​)

ហៃកូនពន្លក                ស្ងួនអើយមាសយក
បណ្ដាំបិតា                  អាពុកនេះចាស់
ឥតអ្វីឱ្យបា                  ស្ងួនអើយរក្សា


              ពាក្យអាពុកនៅ ។
ឪកូនកម្សត់                 រៀនឱនរៀនអត់
រៀនគិតក្នុងក្រៅ           រៀនឱនលំទោន
កុំឱ្យអាសៅ                ហ្មងដល់កូនចៅ
              កេរ្ដិ៍ដល់អាពុក ។
ដឹងឆ្លើយត្បិតដង          កូនសោតរែងឆ្គង
ត្បិតតែអាពុក               ទ្រព្យគង់ត្បិតស្រី
ចេះរៀបដាក់ទុក           ប្រះដេកឆាប់លក់
              ត្បិតឥតបើគិត ។
ចំណេះទាំងឡាយ        កិច្ចកលដោះស្រាយ
ត្បិតតែគំនិត                ដឹងកិច្ចដឹងកល
ដឹងឆ្ងាយដឹងជិត            ដូចកលកាំបិត
               កាប់ឆ្ការទម្លាយ ។
ល្មមទៅល្មមខាន           ល្មមដើរបំពាន
ពុំគិតត្រង់ងាយ            ល្មមឈប់បង្អង់
ល្មមខាននៅអាយ          ក្ដីក្រកុំស្រាយ
                ក្ដីងាយកុំធ្វេស ។
សូវដើរកុំដេក               សូវថប់កុំត្រេក
សេចក្ដីប្រហែស            សូវខានបំពាន
ចិត្ដចង់ចចេស               សូវចូលកុំភៀស
                 វាសរួចសឹមគូរ ។
លឿនកុំបំបោល            ពាក្យព្រេងកុំចោល
ខឹងកុំមូទូ( ១)                ស្រាយចេញឱ្យឆាប់(២)
កុំទុកឱ្យយូរ                  សេចក្ដីមធូរ(៣)
                 នឹងដឹងខុសត្រូវ ។
ដេកកុំដំងើច                គេក្រកុំសើច
គេភ័យកុំព្យូហ៍ (៤)        ទោះខឹងប៉ុន្មាន
ធ្វើជាឱ្យគួរ                  តឹងគិតឱ្យធូរ
                 យូរគិតឱ្យឆាប់ ។
សេចក្ដីសម្រុង            ពាក្យដើមពាក្យចុង
ប្រកាន់ឱ្យខ្ជាប់            សូវនឿយឯខ្លួន
កុំឱ្យបង់ទ្រព្យ            សូវបង់ក្ដីគាប់
                  កុំឱ្យខ្លួនស្លាប់ ៕
១-ខឹងកុំតូវម៉ូវ        ២-រំសាយកំហឹងចេញឱ្យឆាប់  ៣-សម្ដីផ្អែមដូច
ទឹកឃ្មុំ (មធូរ) សម្រាប់ប្រើតែជាមួយនឹងពាក្យថា“សម្ដី, វាចាឬ ពាក្យ” នឹង ប្រើ
ជាមួយសេចក្ដីពុំត្រូវ ។៤-បំភ័យដោយឧបាយកលឱ្យរឹតតែភ័យទៅទៀត ។

Additional information