កុំ​ជឿ​ពេលវេលា​

កុំប្រកាន់ជឿពេលវេលា                 ថាថ្ងៃល្អជាថ្ងៃចង្រៃ
ឱ្យលាភឱ្យសុខឱ្យទុក្ខភ័យ              តាមពិតខែថ្ងៃឆ្នាំធម្មតា ។


អ្នកជឿថ្ងៃខែខូចប្រយោជន៍             នាំឱ្យហិនហោចខាតកិច្ចការ
ប្រយោជន៍កើតឡើងវេលាណា        ជានក្ខត្ដាឫក្សពារពិត ។
ព្រះពុទ្ធគោតមសម្ដែងថា                បើពួកសត្វណាធ្វើសុចរិត
ស្អាតបាតដោយកាយវាចាចិត្ដ        ព្រឹកត្រង់ល្ងាចពិតពេលល្អហើយ ។
ចូរអ្នកទាំងឡាយភ្ញាក់រលឹក             ធ្វើការយប់ព្រឹកកុំកន្ដើយ
យកសុចរិតជាគោលហើយ            នឹងបានសុខស្បើយជោគជយា ។
        និពន្ធដោយ ៖ ជា កែវមុនីជោតិ

Additional information