បុប្ផា​ជើងភ្នំ​

នៅតែនឹកឃើញដល់ភ្នំសំពៅ            ឃើញភ័ក្ដ្រឆោមឆ្លៅហាក់នៅថ្មីៗ
ក្លែបក្លិនក្រអូបលើភ្នំនិស្ស័យ              ប្រជាប្រុសស្រីផុតក្ដីហ្មងសៅ ។


បុប្ផាតែមួយថ្លើមត្រួយចិត្ដបង            រៀមស្នេហ៍នួងល្អងស្នេហ៍ស៊ីជម្រៅ
ធម្មជាតិព្រឹក្សាប្រៀបដូចស្រីពៅ        បើបងបានទៅហាក់ដូចឃើញស្រី ។
បើភ្នំសំពៅនៅមិនទាន់ប្រែ                គឺបងនៅតែស្នេហ៍រំដួលថ្លៃ
អូននៅស្នេហ៍បងមិនផ្លាស់មានថ្មី        បងសុំជួបស្រីលើទឹកដីភ្នំ ។
បើអូននៅចាំពៅកុំទឹកភ្នែក                 ថ្ងៃនេះថ្ងៃស្អែកបងស្នេហ៍តែមុំ
ចិត្ដបងស្នេហ៍ស្មោះដូចទាវនិងទុំ          រក្សាទ្រនំស្នេហ៍យើងសុខសាន្ដ ៕
                             ដោយ ៖ ជា កែវមុនីជោតិ

Additional information