បង​កង្កែប (​បទ​ពាក្យ​៩​បែប​ជាប់​ទង​)

បងកង្កែប              អែបមាត់បឹង             ប្រឹងចំកោង
ឫកក្រអោង           ផ្លោងសំឡេង           ក្អេងកប់មេឃ


បានភ្លៀងភ្លាម       ឈាមឡើងជោរ         ហ៊ោហើយស្រែក
ដូចជ្រុលពេក         ស្រែកទល់ភ្លឺ             ឌឺដាក់មនុស្ស ។
បងកង្កែប              ហែបហក់ហែល        ឆ្វែលហំហាន
ចិត្ដចំណាន            ប្រាណជំនាញ          ជាញស្ទែតស្ទុះ
ដោយញីឈ្មោល    ខ្ជោលទឹកខ្ចាយ         ប្រាយពពុះ
ឱបឈ្មុលឈ្មុស      ស៊ុសៗគ្នា                ហៀរទឹកមាត់ ។
បងកង្កែប               អែបឱបឱប             ឱបស្លឺភ្នែក
មាត់ប្រឹងស្រែក       ភ្នែកបើកធ្មេច           ភ្លេចភ្លាំងភ្លាត់
ឆ្ងាញ់ភ្លេចខ្លួន         ជួនជួបគ្រោះ           មនុស្សស្ទាញស្ទាត់
ចាប់ពន្លាត់            មាត់ថយថែម            ក្លែមទាំងគូ ៕
    ដោយ ៖ សេក សែនកុសល

Additional information