ប្លែក​! គយ​ចូល​និ​វត្ដ​ន៍​២​នាក់​នៅ​ទៅធ្វើ​ការរក​ប្រយោជន៍​ជាធម្មតា​ ​ (2)

  • Print

    មានគេខ្សឹបប្រាប់មកថា នៅ គយមានមន្ដ្រីគយយ៉ាងតិចចំនួន២នាក់ ឋានៈប្រធានគណនេយ្យនៃការិយាល័យគយចំនួន២កន្លែងនៅក្រុងភ្នំពេញ នេះដល់អាយុចូលនិវត្ដន៍ ដោយមាន ទាំងប្រកាសដាក់ឱ្យចូលនិវត្ដន៍ និង លែង មានឈ្មោះនិងតួនាទីទៀតហើយក្ដី ក៏ពួក គាត់នៅមានមុខតឺនុយយ៉ាងខែងរ៉ែង មកធ្វើការដឹកនាំនិងត្រួតពិនិត្យកិច្ច ការ ផ្សេងៗរកប្រយោជន៍បានជាធម្មតាដោយ គ្មានការអៀនខ្មាសឡើយ។ រឿង នេះវា ឆ្លុះបញ្ចាំងឱ្យឃើញនូវភាពពុក រលួយ បក្ខពួកនិងភាពអយុត្ដិធម៌ខ្លាំងណាស់ក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។     ថ្មីៗនេះមានគេមកទម្លាយឱ្យដឹង ថា នៅសាខាគយនិងរដ្ឋាករផែស្ងួត និងនៅការិយាល័យគយផែស្ងួតតិច ស្រ៊ុន(ភ្នំពេញ) មានមន្ដ្រីគយ២រូបមាន ឋានៈជាប្រធានគណនេយ្យនៃការិយា ល័យគយទាំងពីរនេះដូចគ្នាដល់អាយុ ចូលនិវត្ដន៍ថែមទាំងមានប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ឱ្យ ចូលនិវត្ដន៍ចេញមកហើយក្ដី ក៏ប៉ុន្ដែពួក គេទាំងពីរនាក់នោះនៅតែបន្ដតឺនុយ មកធ្វើការនៅកន្លែងដដែល ដឹកនាំនិង ត្រួតពិនិត្យកិច្ចការផ្សេងៗរកប្រយោជន៍ បានជាធម្មតា ដោយមិនខ្ចីរវល់នឹងភ្នែក អ្នកដែលដឹងរឿង ។

     តាមឋានានុក្រម ការងារមន្ដ្រីឋានៈប្រធានគណនេយ្យ នៃការិយាល័យគយនិងរដ្ឋាករនោះ គឺស្ថិតនៅក្រោមការទទួលខុសត្រូវ និង ដឹកនាំដោយប្រធានការិយាល័យមួយ រូបផ្សេងទៀត ដូច្នេះទាល់តែលោកប្រធានការិ យាល័យ នោះយល់ព្រមដែរ ទើបមន្ដ្រីចូលនិវត្ដន៍ទាំងពីរកន្លែងនេះ អាចបន្ដការងារនិងរកផលប្រយោជន៍ បាន ។ រឿងនេះវាអាចមានអាថ៌កំបាំង និងពាក់ព័ន្ធនឹងរឿងផលប្រយោជន៍ ឬអំពើពុករលួយជាសង្វាក់ដែលអង្គភាពប្រឆាំង អំពើពុករលួយគួរតែត្រួតពិនិត្យ។

    រឿងដែលប្លែកជាងនេះ ក្នុងរឿង អាស្រូវខាងលើនេះ គឺបន្ទាប់ពីមាន ប្រកាសដាក់មន្ដ្រីប្រធានគណនេយ្យនៃ ការិយាល័យគយទាំងពីរនាក់ខាងលើឱ្យ ចូលនិវត្ដន៍មក តំណែងទាំងពីរកន្លែងរបស់មន្ដ្រី២នាក់នេះក៏ត្រូវបាន ទុក ទំនេរ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាក៏មិនបានចាត់តាំងនិងបង្គាប់ការ ឱ្យមន្ដ្រីគយណាទៅជំនួសកន្លែងទំនេរ នោះដែរ ដូចទុកបើកផ្លូវឱ្យអតីតប្រធាន គណនេយ្យនៃការិយាល័យគយទាំងពីរ នោះបន្ដការងារជាបន្ដដែរ ។

     រឿងនេះបានកើតមកជាង៣ ខែមកហើយ ។ លោកអតីតប្រធាន គណនេយ្យនៃការិយាល័យគយទាំងពីរ នោះបានបន្ដការងារជាធម្មតា ខុសត្រង់ ថា ជារៀងរាល់ថ្ងៃអតីតប្រធាន គណនេយ្យទាំងពីរកន្លែងនោះជាអ្នក ដឹកនាំកិច្ចការគណនេយ្យនោះ ប៉ុន្ដែ ដល់តែពេលមានការចុះហត្ថលេខា ទទួលខុសត្រូវជាផ្លូវការមានភ្នាក់ងារ គយគណនេយ្យម្នាក់ចាំស៊ីញេខុសត្រូវ រីឯរឿងបែងចែកផលប្រយោជន៍គឺមេ នៅតែទទួលច្រើនដូចមុន។ ភ្នាក់ងារ គយនៅទីនោះបានត្រឹមមើលមុខគ្នាមិន ហ៊ានហាស្ដីទេទើបបោះឆ្នោត ហើយបាន ហ៊ានមកទម្លាយឱ្យកាសែតបានដឹងរឿង។

    រឿងរ៉ាវខាងលើនេះវាឆ្លុះបញ្ចាំងឱ្យ ឃើញនូវភាពពុករលួយនិងបក្ខពួកយ៉ាង ខ្លាំងក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា។ជាពិសេសវាបានបង្ហាញឱ្យឃើញ ភាពអយុត្ដិធម៌ក្នុងចំណោមមន្ដ្រីគយចូលនិវត្ដន៍របស់អគ្គ នាយក ដ្ឋានគយនិង រដ្ឋាករកម្ពុជាហើយដែល ទាំងអស់នោះ វាបង្កើតឱ្យមានការថ្នាំង ថ្នាក់យ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ និងបាត់បង់នូវការ គាំទ្រនាពេលបោះឆ្នោត កន្លងមកនេះ ។

    រឿងរ៉ាវខាងលើនេះនឹងមាន ការចាប់អារម្មណ៍ពីអង្គភាពប្រឆាំងអំពើ ពុករលួយជាក់ជាមិនខាន ព្រោះជាគំរូ អាក្រក់ណាស់ចំពោះមន្ដ្រីចូលនិវត្ដន៍ ទាំងឡាយ ។ តើតាមច្បាប់សហ លក្ខន្ដិកៈមន្ដ្រីរាជការចូលនិវត្ដន៍ហើយ តែនៅតែទៅឃុបឃិតជាមួយបក្ខពួក  ខ្លួនដើម្បីរកលាភសក្ការៈបែបនេះនឹង ត្រូវមានទោសយ៉ាងណា? អគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏មិនគួរទុក ឱ្យមានគំរូបែបនេះដែរ ។
    ហេសហេ ពិតជាមិនខ្មាសគេ មែន។ បើមិនខ្មាសអ្នកធ្វើការជាមួយ ក៏គួរខ្មាសក្រដាសមួយសន្លឹកដែល បញ្ជាក់ថា “លោកចូលនិវត្ដន៍ទាន ប្រុស”។ រឿងបែបនេះមិនជាមេគយធំ ជាងគេដឹងអត់?៕ នាយ ស្មាន់